PSGបានត្រឹមលទ្ធផលចាញ់ក្រុមRennesក្នុងការប្រកួតពានរង្វាន់ក្នុងស្រុកFrench Cupដោយការកាត់សេចក្តីទាត់បាល់ពិន័យក្រោយលទ្ធផល៩០នាទីបញ្ចប់ទៅត្រឹម២ស្មើ។
នៅក្រោយការប្រកួតភ្លាមៗគេបានមើលឃើញថាកំពូលកីឡាករខ្សែប្រយុទ្ធថ្លៃបំផុតលើលោករបស់ប្រេស៊ីលកីឡាករNeymarបានប៉ះទង្គិចគ្នាជាមួយនឹងអ្នកគាំទ្ររបស់ក្លឹបRennesទាំងកំហឹងដោយសារពាក្យឌឺដងមួយចំនួន។
ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះគណកម្មការរៀបចំការប្រកួតនេះនឹងត្រូវធ្វើការពិភាក្សាគ្នាទៅលើបញ្ហាមួយនេះដោយក្នុងនោះគេជឿជាក់ថាកីឡាកររូបនេះនឹងអាចរងពិន័យមិនឲ្យចូលរួមការប្រកួតរហូតទៅដល់៨ដងសម្រាប់ក្លឹបផងដែរ។
PSGដែលបានលើកពានរង្វាន់លីកកំពូលរបស់បារាំងLeague1ដោយស្វ័យប្រវត្តិកាលពីប៉ុន្មានថ្ងៃមុននេះទោះជាយ៉ាងណាក្តីបានបង្ហាញការគាំទ្រចំពោះកីឡាករNeymarហើយនឹងខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហានេះជាមួយនឹងសមាគមន៍បាល់ទាត់បារាំងបន្ថែមទៀត៕
ប្រែសម្រួល:Lee