Real Madrid កាន់តែយ៉ាប់យ៉ឺន ពេលអត់Benzema ដល់ចប់រដូវកាល

0

Real Madrid នឹងអវត្តមានកីឡាករខ្សែប្រយុទ្ធឆ្នើម Karim Benzema សម្រាប់ការប្រកួតដែលនៅសេសសល់នៅរដូវកាលនេះដោយសារបញ្ហារងរបួសសរសៃពួរដែលកីឡាករបានកើតឡើងនៅក្នុងពេលហ្វឹកហាត់ចុងក្រោយត្រៀមប្រកួតនឹងក្រុម Rayo Vallecano ។

ក្លឹបបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដោយពន្យល់ថាកីឡាករមកដល់ពេលនេះបានទទួលយកសេវាវេជ្ជសាស្ត្ររបស់ក្លឹបហើយក៏កំពុងចាប់ផ្តើមធ្វើការវិនិច្ឆ័យទៅលើស្ថានភាពនៃរបួសសាច់ដុំនិងទៅនឹងសរសៃពួរខាងឆ្វេងរបស់គាត់ផងដែរ។

តែទោះបីជាយ៉ាងណាក្តីសេចក្តីថ្លែងការណ៍ដដែលមិនបានបញ្ជាក់ពីរយៈពេលដែល Benzema នឹងសម្រាកព្យាបាលនោះទេប៉ុន្តែជាមួយនឹងលីកដែលត្រូវបញ្ចប់នៅថ្ងៃទី១៩ខែឧសភានោះមានន័យថាកីឡាកររូបនេះនឹងមិនមានឪកាសសម្រាប់ក្លឹបឡើងវិញឡើយ។

Benzema បានក្លាយជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ក្លឹបក្នុងយុទ្ធនាការដ៏ខកចិត្តរបស់ក្លិប Real Madridនៅរដូវកាលនេះដោយក្នុងនោះគេអាចរកគ្រាប់បាល់ចំនួន២១ គ្រាប់៕

ប្រែសម្រួល:Lee