អ្នកគាំទ្រក្លឹបចង់ឲ្យGreenwood បង្ហាញខ្លួនជំនួសRashfordដែលរបួស ក្នុងការប្រកួតក្រោយ

0

ការប្រកួតក្នុងនាមជាម្ចាស់ផ្ទះកាលពីយប់មិញMan Unitedបានត្រឹមលទ្ធផល១ស្មើនឹងក្រុមភ្ញៀវChelseaធ្វើឲ្យឧិកាសនៃការទទួលបានតំណែងTop4កាន់តែរបូតទៅឆ្ងាយថែមទៀត។

កាន់តែរងសំពាធសម្រាប់គ្រូបង្វឹកក្លឹបលោកOle Solkjareទៀតនោះគឺថាកីឡាករខ្សែប្រយុទ្ធRashfordនិងខ្សែការពារEric Bailyសុទ្ធតែបានទទួលរងរបួសនិងត្រូវសម្រាកព្យាបាលរហូតដល់បញ្ចប់រដូវកាលផងដែរ។

ប្រភពព័ត៌មានរបស់អង់គ្លេសមួយបានសរសេរថានៅពេលដែលខ្សែប្រយុទ្ធរបស់ក្លឹបហាក់មិនសូវមានទំនុកចិត្តខ្លាំងក្រៅតែពីRashfordនោះអ្នកគាំទ្រក្លឹបបានបង្ហាញបំណងចង់ឲ្យខ្សែប្រយុទ្ធវ័យក្មេងជំនាន់ថ្មីគឺកីឡាករMason Greenwoodដើម្បីបង្ហាញខ្លួនក្នុងតួនាទីខ្សែប្រយុទ្ធនៅក្នុងប្រកួតដែលនៅសេសសល់៕

ប្រែសម្រួល:Lee