Arsenal ទំនងជាមិនចាយលុយដើម្បីទិញកីឡាករជំនួសតំណែងរបស់ Aaron Ramsey ឡើយ

0

ប្រភពព័ត៌មានអង់គ្លេសនៅពេលចុងក្រោយនេះបានជឿជាក់ថាក្លឹបកាំភ្លើងធំក្រោមការដឹកនាំរបស់លោក Uani Emery ហាក់មិនមានបំណងចង់ចាយលុយបន្ថែមឡើយដើម្បីស្វែងរកកីឡាករដែលនឹងមកជំនួសតំណែងកីឡាករខ្សែបម្រើវេល Aaron Ramsey នារដូវក្តៅនេះ។

កីឡាករវេលរូបនេះនឹងត្រូវផ្លាស់ទៅលេងជាមួយនឹងក្លឹបសេះបង្កង់ Juventus នាចុងបញ្ចប់រដូវកាលនេះហើយប៉ុន្តែគ្រូបង្វឹកក្លឹប Arsenal គឺនឹងមិនចង់ចំណាយលុយបន្ថែមដើម្បីទិញកីឡាករចំណូលថ្មីឡើយដោយលើកឡើងថាក្លឹបមានកីឡាករថ្នាលយុវជនល្អៗមួយចំនួនដែលនឹងអាចអភិវឌ្ឍខ្លួនលេងបានល្អដូចជា Ramsey ដែរ។

កីឡាករដែលក្លឹបធ្លាប់បានសរសើរនាពេលកន្លងមកនិងកំពុងតាមមើលសម្រាប់តំណែងនេះមានដូចជា Joe Willock វ័យ១៩ឆ្នាំនិងកីឡាករ Emile Smith Rowe ដែលបច្ចុប្បន្នកំពុងលេងលក្ខណ្ឌខ្ចីជើងឲ្យក្លឹប RB Leipzig នៅឡើយនោះ៕

ប្រែសម្រួល:Lee