កំណែទម្រង់​ថ្មី​! នាយករដ្ឋមន្រ្តីបញ្ជាក់ថាមានតែ អគ្គមេបញ្ជាការកងទ័ពតែម្នាក់គត់ ដែលពាក់ផ្កាយ៤

0

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា មានតែ អគ្គមេបញ្ជាការកងទ័ពតែម្នាក់គត់ ដែលពាក់ផ្កាយ៤ចំណែកមេបញ្ជាការកងទ័ពជើងគោក ជើងអាកាសនិងជើងទឹក ពាក់ត្រឹមតែផ្កាយ៣តែប៉ុណ្ណោះ។

តាមរយៈសារបែកធ្លាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ចាប់ពីពេលនេះតទៅថា សម្រាប់មេជើងគោកនិងក្រោម មេជើងគោក គឺឲ្យតែផ្កាយ៣ទេ ហើយថ្ងៃក្រោយ ក្នុងករណីមេជើងទឹកចូល និវត្តន៍ក៏ឲ្យមេជើងអាកាសនិងជើងទឹក ក៏ត្រឹមតែផ្កាយ៣ដែរ ហើយអំណឹះតទៅអាចអគ្គមេបញ្ជាការ តែម្នាក់គត់ ដែលពាក់ផ្កាយ៤”៕