Kane មិនអាចជាសះស្បើយទាន់ការប្រកួតទាំងពីរជើងទល់នឹង Ajax ឡើយ

0

មកដល់ពេលនេះកីឡាករខ្សែប្រយុទ្ធជួរមុខរបស់ជម្រើសជាតិអង់គ្លេសកីឡាករ Harry Kane បានប្រឹងប្រែងជំនះរបួសរបស់ខ្លួនធ្វើយ៉ាងណាដើម្បីឲ្យអាចជួយអង់គ្លេសក្នុងការប្រកួតពានរង្វាន់ Nations League នាខែក្រោយនិងជាពិសេសការប្រកួតវគ្គ៤ក្រុមចុងក្រោយ Champion League។

ប៉ុន្តែប្រភពអះអាងនៅប្រទេសអង់គ្លេសដែលបានតាមដានស្ថានភាពរបួសរបស់កីឡាកររូបនេះបាននិយាយថា Kane នឹងមិនអាចជាសះស្បើយទាន់ទៅនឹងពេលវេលានៃការប្រកួតទាំងពីរជើងជាមួយនឹងក្រុម Ajax ឡើយ។

ទោះបីជាបានដោះយកប្រដាប់រុំជើងរបួសដែលខ្លួនបានប្រើប្រាស់វាតាំងពីពេលរបួសក្នុងការប្រកួតជាមួយនឹង Man City នៅជើងទី១វគ្គជម្រុះ៨ក្រុមចុងក្រោយកាលពីថ្ងៃទី១១ខែមេសាក៏ពិតមែនប៉ុន្តែកីឡាកររូបនេះនៅតែមិនទាន់អាចចូលមកចូលរួមហ្វឹកហាត់បាននោះទេ៕

ប្រែសម្រួល:Lee