ក្នុងការប្រកួតសប្តាហ៍ទី៣៥ របស់ Spurs ជាមួយក្លិប Brighton កាលពីរាត្រីយប់មិញក្នុងលីកកំពូលអង់គ្លេស ក្លិបម្ចាស់ផ្ទះមាន់ខ្នាយមាស មានលទ្ធភាពឈ្នះក្នុងស្ថានភាពចុងម៉ោងតានតឹងបំផុត ដោយលទ្ធផល 1-0 នៅនាទី ៨៨ ដែលរកបានដោយកីឡាករ Christian Eriksen ។
លទ្ធផលឈ្នះបានជួយឲ្យមាន់ខ្នាយមាស បន្តឈរនៅលេខរៀងទី៣ មាន ៧០ពិន្ទុ និង លេខ ៤គឺតោខៀវមាន ៦៧ ពិន្ទុក្នុងដៃ។ ប៉ុន្តែសម្រាប់តោខៀវនឹងធ្លាក់មកលេខរៀងទី៥ឬ ៦ វិញ ក្នុងករណីកាំភ្លើងធំឈ្នះ Wolver Wanderers ហើយលុះត្រាបិសាចក្រហមមានលទ្ធភាពឈ្នះទៅលើ Man City ក្នុងការប្រកួតនៅរាត្រីយប់មិញ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=zrlaWgYBgrc