ភ្នំពេញ៖លោក ឈិន យន់ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិនបានគោរពស្នើ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាជួយសម្រួលឲ្យមានការចរាចរណ៍ប្រើប្រាស់រូបិយបណ្ណ័ចិននៅក្នុងទីផ្សាររបស់កម្ពុជាដើម្បីបង្កើនការទាក់ទាញវិនិយោគគិនជាច្រើនទៀតមកកម្ពុជា និងពីប្រទេសដទៃៗទៀត។
ក្នុងជំនួបជាមួយសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីម្សិលមិញលោក យន់ បានបញ្ជាក់ថា លោកនឹងជំរុញអោយក្រុមហ៊ុនចិនជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិអោយកាន់តែរឹងមាំខ្លាំងក្លា៕
