Sissoko នឹងខកខានជំនួបជាមួយ Ajax វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League

0

កីឡាករ Moussa Sissoko របស់ Tottenham Hotspur បានទទួលរងរបួសក្រលៀនហើយជឿជាក់ថាអាចនឹងខកខានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រវាង Spurs និងម្ចាស់ជើងឯកហុល្លង់ Ajax នាថ្ងៃទី៣០ខែមេសាខាងមុខនេះ។

ខ្សែបម្រើរូបនេះបានរងរបួសក្នុងការវិលត្រឡប់មកប្រកួតវិញវគ្គ៨ក្រុមចុងក្រោយរបស់ Champion League នៅទឹកដីក្រុម Manchester City ហើយលោក Mauricio Pochettino គ្រូបង្វឹកក្រុម Spurs បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថារូបគេប្រហែលជាមិនអាចបង្ហាញខ្លួនបានសម្រាប់រយៈពេលពីរសប្តាហ៍ទៀតឡើយ។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ Spurs ច្បាស់ហើយថានឹងមិនមានវត្តមានរបស់កីឡាករខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung -minឡើយហើយខណៈ ដែលប្រធានក្រុមរបស់អង់គ្លេស Harry Kane ក៏នឹងអវត្តមានដោយសាររបួសកជើង៕

ប្រែសម្រួល:Lee