De Bruyne នឹងអវត្តមានដល់ចប់រដូវកាលប៉ុន្តែអាចលេងប្រកួតផ្តាច់ព្រ័ត្រ FA Cup

0

កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ជម្រើសជាតិប៊ែលហ្ស៊ិកកីឡាករ Kevin De Bruyne បានទទួលរងរបួសសៃកជើងកាលពីប្រកួតជ័យជំនះលើក្រុមមាន់ខ្នាយមាស Spurs ក្នុងលទ្ធផល១ទល់នឹង០កាលពីថ្ងៃសៅរ៍សបា្តហ៍មុន។

គេជឿជាក់ថាកីឡាករវ័យ២៧ឆ្នាំរូបនេះនឹងត្រូវសម្រាកព្យាបាលរយៈពេលយូរល្មមរហូតដល់ចុងបញ្ចប់រដូវកាលប៉ុន្តែជឿជាក់ថានឹងអាចមានឱកាសវិលមកជួយក្រុមវិញក្នុងការប្រកួតផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលប្រមាណជា៣សប្តាហ៍ខាងមុខនោះ។

ស្ថិតនៅក្នុងស្ថានភាពប្រកួតប្រជែងខ្លាំងដើម្បីប្រជែងយកពានរង្វាន់កំពូលអង់គ្លេសជាមួយនឹងហង្សក្រហម Liverpool ប៉ុន្តែ De Bruyne គឺនឹងត្រឹមតែបានអង្គុយមើលមិត្តរួមក្រុមប្រកួតក្នុងលីកទាំង៤ប្រកួតដែលនៅសេសសល់ប៉ុណ្ណោះ៕

ប្រែសម្រួល:Lee