កីឡាករខ្សែប្រយុទ្ធប្រេស៊ីលវ័យក្មេង Vinicius Junior នឹងវិលត្រឡប់ពីការសម្រាកព្យាបាលរបួសវិញហើយដើម្បីជួយដល់ Real Madrid ក្នុងការធ្វើដំណើរទៅកាន់ការប្រកួតជាមួយនឹងម្ចាស់ផ្ទះ Getafe នៅក្នុងលីក La Liga នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ។
Vinicius ខកខានមិនបានលេងចាប់តាំងពីរបួសសរសៃកែងជើងក្នុងការប្រកួតរវាងក្រុម Real Madrid ក្នុងលទ្ធផល៤ទល់នឹង១នៅលើទឹកដីក្រុម Ajax កាលពីថ្ងៃទី៥ខែមីនាមកម្ល៉េះដែលជាលទ្ធផលក្នុងការសម្រេចជម្រុះក្រុមយក្សអេស្ប៉ាញនេះពីក្របខ័ណ្ឌ Champions League ។
ជាក់ស្តែងកីឡាករវ័យ១៨ឆ្នាំរូបនេះបានចូលហ្វឹកហាត់ពេញ២សប្តាហ៍មកហើយដោយសារតែគាត់មានបំណងរក្សាតំណែងរបស់ខ្លួនសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួត Copa America នៅខែមិថុនានិងកក្កដាខាងមុខផងនោះ៕
ប្រែសម្រួល:Lee