យោងតាមសមាគមអាហារសមុទ្រវៀតណាមបានឱ្យដឹងថាការនាំចេញត្រីធូណាទៅប្រទេសចិនបានកើនឡើងរហូតទៅដល់៧៧១ភាគរយក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះដែលវាបានធ្វើឱ្យទីផ្សារនេះក្លាយជាប្រទេសនាំចូលត្រីធូណាធំទី៥បន្ទាប់ពីសហរដ្ឋអាមេរិកសហភាពអឺរ៉ុបអ៊ីស្រាអែលនិងអាស៊ាន។
ក្នុងចន្លោះខែមករានិងកុម្ភៈការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសចិនមានចំនួន៩៤ ភាគរយនៃតម្លៃនាំចេញត្រីធូណាសរុបរបស់វៀតណាមដោយព្យាករណ៍ថាការនាំចេញអាហារសមុទ្ររបស់ប្រទេសវៀតណាមរួមទាំងផលិតផលត្រីធូណាស្រស់និងត្រជាក់ដល់ប្រទេសចិននឹងបន្តកើនឡើងនៅឆ្នាំ២០១៩នេះ។
យោងតាមអនុប្រធានសមាគមអាហារសមុទ្រវៀតណាម VASEP លោកស្រី Nguyen Thi Thu Sac បានឱ្យដឹងថាការនាំចេញត្រីធូណាសរុបរបស់វៀតណាមត្រូវបានគេព្យាករណ៍ថានឹងឡើងដល់១ ពាន់លានដុល្លារនៅឆ្នាំនេះពោលគឺមានទំហំ៣៥០លានដុល្លារខ្ពស់ជាងឆ្នាំមុន៕
ប្រែសម្រួល:Lee