ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាកំពុងចូលខ្លួនធ្វើការប្រកួតប្រជែងដណ្តើមយកកីឡាករ វ័យក្មេងដែលត្រូវបានគេដាក់រហស្សនាមឲ្យថា ជា Ronaldo ទី២ ដែលកំពុងប្រកបអាជីពនៅក្លិប Benfica ក្នុងប្រទេសព័រទុហ្កាល ។
យោងតាមគេហទំព័រ readliverpoolfc បានចុះផ្សាយថា កីឡាករអាយុ១៩ឆ្នាំរូបនេះកំពុងក្លាយជាគោលដៅសំខាន់ក្លិបធំៗ ក្រោយបង្ហាញទម្រង់ លេងដ៏អស្ចារ្យនារដូវកាលនេះ ។
បើយោងតាមការអះអាងរបស់គេហទំព័រ Football Insider ក្លិបហង្សក្រហមកំពុងដាក់ចំណាប់អារម្មណ៍ ដោយបានទាក់ទងភ្នាក់ងារកីឡាករសញ្ជាតិព័រទុហា្កល លោក Jorge Mendes ដើម្បីបង្ហាញពីផែនការរបស់ខ្លួន។
ហង្សក្រហមក៏ត្រូវបានគេលើកឡើងថា បានបញ្ចូនភ្នាក់ងារវាយតម្លៃរបស់ខ្លួនទៅមើលការប្រកួតជាមួយ Benfica និង Eintracht Frankfurt ដោយឈ្នះក្នុងលទ្ធផល 4-2 ក្នុងក្របខណ្ឌ Europa League ដោយក្នុងនោះ Joao Felix រកបានគ្រាប់បាល់ហែកទ្រីក។
Football Insider បានបញ្ជាក់ទៀតថា ហង្សក្រហមអាចនឹងមិនរៀបចំកញ្ចប់ទឹកប្រាក់ ចំនួន ១០៦លានផោន ដើម្បីយកកីឡាករល្អវ័យក្មេង បាននោះទេ ពោលគឺអាចនឹងលើសនេះ។
ក្រៅពីហង្សក្រហម នៅមានក្លិបធំចំនួន ៣ ទៀតចង់បាននោះគឺ Real Madrid, Bayern Munich និង Barcelona ដែលតាមត្របាញ់ចង់បានដូចគ្នា។
Felix នៅរដូវកាលនេះរកគ្រាប់បាល់ចំនួន 11 គ្រាប់ជូនក្លិប និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចំនួន ៧ លើក៕
ទស្សនាវីដេអូរបស់ Felix ៖
https://www.youtube.com/watch?v=84eqrXqkzYM&t=5s