មកដល់ពេលនេះក្រោយធ្លាក់ចេញពី Champion League ហើយក្តីប៉ុន្តែ Barcelona នៅតែបន្តការចង់បានកីឡាករខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Marcus Rashford ដដែលដោយសង្ឈឹមថាសំណើរចុងក្រោយនេះនឹងទទួលបានលទ្ធផល។
ក្លឹបយក្សអេស្បាញមួយនេះបានត្រៀមកញ្ចប់ប្រាក់ប្រមាណជា ១០០លានផោនសម្រាប់ថ្លៃខ្លួនរបស់ Rashford និងលើសពីនេះគឺបន្ថែមឲ្យ Malcom ម្នាក់ទៀតជាផ្នែកនៃការចចារលើកនេះដោយសង្ឃឹមថា Man United នឹងយល់ព្រមលក់ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះ។
កុងត្រារបស់ Rashford មានសុពលភាពរហូតដល់រដូវក្តៅក្រោយប៉ុន្តែកុងត្រាថ្មីដែលត្រូវបានពិភាក្សាគ្នារវាងក្លឹបនិងភ្នាក់ងារកីឡាករត្រូវបានពន្យាពេលអស់រយៈពេលជាច្រើនខែមកហើយ៕
ប្រែសម្រួល:Lee