Arsenal និង Everton ប្រជែងគ្នាទិញខ្សែប្រយុទ្ធតម្លៃខ្លួន១៣លានផោនម្នាក់

0

ក្លឹបកាំភ្លើងធំ Arsenal និង Everton ត្រូវបានគេដឹងថាកំពុងពិចារណាក្នុងការទិញយកខ្សែប្រយុទ្ធតម្លៃ១៣លានផោនជនជាតិប៊ែលហ្ស៊ិកម្នាក់ពីលីកកំពូលអាល្លឺម៉ង់ខណៈដែលកីឡាករផ្ទាល់ខ្លួនក៏បានត្រៀមខ្លួនចេញពីក្លឹបចាស់របស់ខ្លួនដែរផងនោះ។

កីឡាករ Benito Raman វ័យ២៤ឆ្នាំរបស់ក្លឹប Fortuna Dsseldorf រកគ្រាប់បាល់១០ នៅរដូវកាលនេះហើយកំពុងស្ថិតនៅក្នុងចំណោមបញ្ជីកីឡាករដែលត្រូវចាកចេញពីលីកកំពូលអាល្លឺម៉ង់នៅពេលដែលទីផ្សារដោះដូរកីឡាករនឹងឈានមកដល់។

ចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Raman ប្រហែលជាមិនសូវគួរឲ្យកត់សំគាល់ខ្លាំងបើប្រៀបធៀបទៅនឹងខ្សែប្រយុទ្ធកំពូលផ្សេងទៀតប៉ុន្តែតម្លៃខ្លួនត្រឹមតែ១៣លានផោននិងស្ថិតនៅក្នុងវ័យនៅក្មេងនៅឡើយបែបនេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ក្លឹបទាំងពីរដែលមិនមានផែនការចាយលុយច្រើននោះ៕

ប្រែសម្រួល:Lee