ប៉ូលីសឃាត់ខ្លួនវិរៈបុរសបិសាចក្រហមលោក Nicky Butt

0

Nicky Buttវ័យ៤៤ឆ្នាំជាវិរៈបុរសរបស់ក្លឹបបិសាចក្រហម Man United និងជាមនុស្សសំខាន់ម្នាក់ក្នុងការអភិវឌ្ឍថ្នាលយុវជនរបស់ក្លឹបផងនោះត្រូវបានក្រុមប៉ូលីសឃាត់ខ្លួនកាលពីយប់ម្សិលមិញករណីប្រើប្រាស់អំពើហិង្សាលើស្ត្រីម្នាក់។

ការចាប់ខ្លួនត្រូវបានធ្វើឡើងតាំងតែពីល្ងាចថ្ងៃអង្គារនៅក្នុងផ្ទះមួយកន្លែងដែលជាកន្លែងកូនទាំង២របស់ខ្លួនកំពុងរស់នៅជាមួយនឹងម្តាយនាង Shelley Barlow អាយុ៤៤ឆ្នាំ។Butt បានលែងលះជាមួយនឹងប្រពន្ធតាំងតែពីឆ្នាំទៅប៉ុន្តែជារឿយៗខ្លួនតែងតែឧស្សាហ៍ចេញចូលទីនោះដើម្បីសួរសុខទុក្ខកូនៗរបស់ខ្លួន។

អត្តសញ្ញាណរបស់ស្ត្រីជាជនរងគ្រោះមិនត្រូវបានដឹងឡើយប៉ុន្តែជឿជាក់ថារបួសមិនដល់ថ្នាក់បញ្ជួនទៅកាន់មន្ទីរពេទ្យឡើយហើយពេលនេះButtកំពុងរងចាំប៉ូលីសធ្វើការងារបន្តលើករណីនេះ៕

ប្រែសម្រួល:Lee