លីកកំពូលបារាំងបង្ហាញក្តីបារម្ភលើផែនការកែទំរង់ Champion League

0

ក្របខ័ណ្ឌកីឡាបាល់ទាត់អាជីពរបស់បារាំងឬហៅកាត់ថា LFP កាលពីថ្ងៃពុធបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកំណែទម្រង់ដែលបានគ្រោងទុកទៅក្នុងក្របខ័ណ្ឌ UEFA Champions League ដោយនិយាយថាវាអាចគំរាមកំហែងដល់លីកក្នុងស្រុកទាំងរបស់ទ្វីបអឺរ៉ុប។

យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថាការប្រកួតប្រជែងរបស់ក្លឹបអ៊ឺរ៉ុបដែលមានកម្រិតខ្ពស់ៗត្រូវបានគេគ្រោងនឹងយកទម្រង់ថ្មីរបស់ខ្លួនពីឆ្នាំ២០២៤ទៅដោយមានពូលចំនួនបួនមានប្រាំបីក្រុមក្នុងពូលនីមួយ។

ក្រុមកំពូលទាំង៦នៅក្នុងក្រុមនីមួយៗនឹងស្ថិតនៅក្នុងការប្រកួតប្រជែងបន្តទៀតដែលមានប្រព័ន្ធកាត់បន្ថយដោយមិនផ្អែកទៅលទ្ធផលរបស់ពួកគេនៅក្នុងលីកក្នុងស្រុករៀងៗខ្លួនឡើយ៕

ប្រែសម្រួល:Lee