Trailer នាងសំរាម របស់ល្អហួស កំពុងឆក់យកបេះដូងអ្នកគាំទ្រ

0

«ក្រុងភ្នំពេញ» ៖ ដូចការគ្រោងទុក របស់លោក គីម សាន កន្លងទៅបានលើកឡើងថា នាងសំរាម បទរបស់នាងល្អហួស គ្រោងនឹងចេញក្នុងខែមេសា ឥលូវវាបានចេញជាផ្លូវការ ដែលកំពុងឆក់យកបេះដូង​របស់អ្នកគាំទ្រ​តាមរយៈឈុតឆាកកំសត់ ។​

បទចម្រៀង​មួយបទនេះបានផុសនៅលើគណនីហ្វេសប៊ុករបស់ដេននី ក្វាន់ នៅព្រឹកនេះក្នុងនោះ​តារាសិចស៊ីសម្រស់ផូរផង់រូបនេះបានសរសេរថា «នាងសំរាម ចេញ Trailer ហើយ កំសត់ណាស់លោកអើយ មើលហើយទប់ទឹកភ្នែកមិនបាន??? នរណាខ្លះយល់អារម្មណ៏មួយនេះ???? ជួយ Shareផងណា ??????» ។​

ទន្ទឹមជាមួយគ្នានេះដែរ​អ្នកលេងនៅលើបណ្តាញសង្គមបានលើកឡើងថា កំសត់ណាស់ ទប់ទឹកភ្នែកមិនជាប់នោះទេ ខណៈដែលបទនេះបានចេញត្រឹម Trailer ចុះទម្រាំសាច់រឿងពេញកំសត់យ៉ាងម៉េចទៅ ?

កន្លងទៅលោក គីម សាន បានប្រាប់ OBN Asia ថាបទនេះវាបានកើតចេញតាមរយៈសកម្មភាពលោកចុះខេត្តញឹក ដោយឃើញក្មេងរើសសំរាម ដែលមើលទៅគួរ​ឲ្យអាណិត លោកក៏បានបង្កើតគំនិតឡើងចង់បង្កើតបទចម្រៀងមួយនេះឡើង ដើម្បីកុំឲ្យបន្តមាក់ងាយទៅលើក្មេងសំរាមធ្វើអី ព្រោះថាគ្មាននរណា​មួយចង់កើតមកក្រនោះទេ ដូច្នេះត្រូវផ្តល់ក្តីស្រលាញ់ចំពោះគាត់ ៕​
ទស្សនាវីដេអូ Trailer ដូចខាងក្រោមនេះ៖