កំពូលខ្សែប្រយុទ្ធថ្លៃបំផុតលើលោក Neymar សញ្ជាតិប្រេស៊ីលបានចាប់ផ្តើមត្រឡប់មកបន្តការហ្វឹកហាត់ជាមួយនឹងក្លឹបវិញហើយក្រោយប្រើពេលអស់រយៈពេលជាង២ខែព្យាបាលរបួសជើងរបស់គេ។
ការប្រកាសដែលត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ដោយក្លឹបដែលកំពុងនាំមុខគេរបស់Ligue 1និងជាម្ចាស់ជើងចាស់ Paris Saint-Germain ។PSG បានធ្វើការបង្ហោះតាមបណ្តាញTwitterថាNeymar នឹងវិលត្រលប់ចូលលេងវិញហើយជាមួយនឹងរូបភាពនៃការហ្វឹកហាត់បាល់របស់គេជាមួយមិត្តរួមក្រុម។
Neymar បានទទួលរងរបួសជើងស្ដាំរបស់គេនៅក្នុងការប្រកួតដណ្តើមពានរង្វាន់បារាំងតាំងតែពីថ្ងៃទី ២៣ខែមករាហើយត្រូវបានអវត្តមានក្នងការប្រកួតតាំងតែពីពីពេលនោះមក៕
ប្រែសម្រួល:Lee