Mane និយាយថាអ្នកគាំទ្រក្លឹបនៅមិនទាន់ឃើញសមត្ថភាពកំពូលរបស់ Keita នៅឡើយ

0

ស្ថិតក្នុងពេលកំពុងលេងក្លឹបរួមគ្នានៅអង់គ្លេសកីឡាករ Mane និង Keita ក៏ធ្លាប់ជាមិត្តរួមក្លឹបនៅឯក្លឹប Salzburg ផងដែរ។ទោះបីជាទំរង់លេងរបស់ Keita នៅមិនទាន់មានភាពល្អប្រសើរនៅអង់គ្លេសក្តីប៉ុន្តែមិត្តរួមក្លឹបកីឡាករ Mane បានអះអាងថាទំរង់លេងរបស់Keitaនៅមិនទាន់បញ្ចេញអស់នៅឡើយ។

ការបង្ហាញខ្លួនចុងក្រោយរបស់Keitaឲ្យLiverpoolទាំង២ប្រកួតគេអាចរកគ្រាប់បាល់បាន២គ្រាប់បានធ្វើឲ្យManeជឿជាក់ថាមិត្តភ័ក្តរបស់ខ្លួនម្នាក់នេះនឹងបង្កើនសមត្ថភាពរបស់គេកាន់តែខ្លាំងនៅAnfieldនាពេលខាងមុខហើយស្នើឲ្យអ្នកគាំទ្ររងចាំតាមដានមើលទាំងអស់គ្នា។

ManeនិងKeitaមិនត្រឹមតែជាមិត្តភ័ក្ត្ររួមក្លឹបចាស់និងថ្មីព្រមទាំងជាមិត្តភ័ក្ត្រដ៏ជិតស្និទ្ធផងហើយជឿជាក់ថាក៏ជាកីឡាករដ៏សំខាន់សម្រាប់ក្លឹបផងដែរដោយលោកKloppបានដាក់ផែនការច្បាស់ហើយថាពួកគេទាំងពីរនាក់នឹងចាប់ដៃគ្នាដើរតួនាទីដ៏សំខាន់នៅតំបន់បម្រើប្រយុទ្ធ៕

ប្រែសម្រួល:Lee