Lewansowski ប៉ះទង្គិចគ្នាជាមួយនឹង Coman ពេលកំពុងហ្វឹកហាត់

0

ជ័យជំនះដ៏ធំធេងសម្រាប់ Bayern Munich ទៅលើក្រុម Dortmund ក្នុងលទ្ធផល៥ទល់នឹង០បានតែមួយថ្ងៃការហ្វឹកហាត់ Bayern Munich ត្រូវបានធ្វើឡើងបន្តទៀតប៉ុន្តែរឿងដែលគេចាប់អារម្មណ៍នោះគឺខ្សែប្រយុទ្ធ២រូបរបស់ក្រុមបានប៉ះទង្គិចគ្នាខ្លាំងៗរហូតដល់មិត្តរួមក្រុមព្យាយាមបំបែកទៀតផង។

The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃសុក្រទី១២ខែមេសានេះបានសរសេរថាខ្សែប្រយុទ្ធRobert Lewandowskiនិងខ្សែប្រយុទ្ធបារាំងKingley Comanបានឈ្លោះគ្នាខ្លាំងនៅក្នុងការហ្វឹកហាត់នាថ្ងៃព្រហស្បតិ៍ម្សិលមិញ។

កីឡាករទាំងពីរត្រូវបានបំបែកក្នុងជម្លោះដំបូងដោយកីឡាករJerome BoatingនិងNiklas Suleប៉ុន្តែស្ថានភាពកាន់តែតានតឹងការប៉ះទង្គិចគ្នាបានកើតឡើងនៅក្រោយបន្តិចហើយឈានទៅដល់ការចូលជួយបំបែកពីមិត្តរួមក្រុមជាច្រើននាក់បន្ថែមទៀត៕ក្លឹបមកដល់ពេលនេះមិនបានធ្វើការប្រកាសអំពីការកើតហេតុនេះឡើយ៕

ប្រែសម្រួល:Lee