ពិតជារឿងដែលគួរឲ្យអស់សំណើចក៏ថាបានស្ត្រីជនជាតិអាមេរិកម្នាក់បានសរសើរម៉ាកក្រេមលាបមាត់របស់ខ្លួននៅបន្ទាប់ពីបបូរមាត់ពណ៌ក្រហមដ៏ភ្លឺរបស់នាងអាចរក្សាភាពល្អឥតខ្ចោះដដែលនៅក្រោយពេលដែលនាងបានឆ្លងផុតគ្រោះថ្នាក់រថយន្តមួយក៏ដោយ។
Taryn Elise បានចែករំលែករូបភាពនៃក្រេមលាបមាត់ដែលមានសភាពល្អនៅក្នុងបណ្តាញសង្គម Twitter បន្ទាប់ពីគ្រោះថ្នាក់មួយដែលបានធ្វើឲ្យផ្នែកខាងមុខរថយន្តនាងស្ទើរតែខ្ទេចទាំងស្រុងរីឯពោងសុវត្ថិភាពទៀតក៏បានផ្ទុះឡើងផងនោះ។
នាងTaryn Elise ជាអ្នករស់នៅទីក្រុងឈីកាហ្គោត្រូវបានបង្ហោះរូបភាពទាំងនេះឡើងនៅក្រោយពេលបន្តិចនៃគ្រោះថ្នាក់ចរាចរណ៍របស់នាងទាំងដែលសូម្បីតែរថយន្តក៏ត្រូវបានស្ទូចយកទៅយានដ្ឋានដោយមិនអាចបើកបរទៅមុខរួចក្តី៕
ប្រែសម្រួល:Lee

