មានទំនុកចិត្តខ្លាំងណាស់ពេលនេះ Real Madrid ចាប់ផ្តើមស្វែងរកផ្ទះសម្រាប់ជួលឲ្យ Hazard ហើយ

0

មកដល់ពេលនេះក្លឹបយក្សអេស្បាញ Real Madrid ក្រោមការដឹកនាំរបស់លោក Zidane ហាក់បីដូចជាមិនទំនុកចិត្តខ្លាំងណាស់ក្នងការផ្ទេរយកកំពូលកីឡាករខ្សែបម្រើប្រយុទ្ធប៊ែលហ្ស៊ិកតម្លៃ១០០លានផោន Eden Hazard ពីក្លឹបតោខៀវ Chelsea ទោះបីជាក្លឹបអង់គ្លេសហាក់មិនមានប្រតិកម្មឆ្លើយតបអ្វីសោះនោះ។

ប្រភពព័ត៌មានរបស់អង់គ្លេសដែលគួរឲ្យទុកចិត្តមួយបានសរសេរថាក្លឹបអេស្បាញនេះមានទំនុកចិត្តខ្លាំងបំផុតសម្រាប់ការងារនេះដោយខ្លួនបានថែមទាំងចាប់ផ្តើមស្វែងរកទីតាំងសម្រាប់ឲ្យHazardក្នុងការស្នាក់នៅទីនេះផងដែរនាពេលខាងមុខ។

ការបញ្ជាក់មួយរបស់ប្រភពព័ត៌មាននៅអេស្បាញក៏បាននិយាយស្រដៀងគ្នានេះដែរដោយនិយាយថាទីតាំងសម្រាប់កីឡាករគោលដៅរូបនេះស្នាក់នៅគឺស្ថិតនៅក្បែរទៅនឹងតំបន់ជាយក្រុងPozuelo៕

ប្រែសម្រួល:Lee