អូស្ត្រាលីផ្តល់អជ្ញាប័ណ្ណសម្រាប់ដឹកជញ្ជួនទំនិញតាមដ្រូនជាលើកដំបូង

0
Drone is a great tool for delivering packages.

អាជ្ញាធរអាកាសចរណ៍អូស្ត្រាលី CASA បានផ្តល់ការអនុញ្ញាតិចំពោះប្រព័ន្ធចែកចាយទំនិញតាមរយៈយន្តហោះគ្មានមនុស្សបើកជាលើកដំបូងគេដែលវាគ្រោងនៅប្រតិបត្តិការហោះហើររបស់ខ្លួននៅទីក្រុង Canberra។

គម្រោងដែលមានឈ្មោះថាWing ដែលជាក្រុមហ៊ុនបណ្តាក់ទុនរបស់ក្រុមហ៊ុនមេរបស់ Alphabet របស់ក្រុមហ៊ុន Google កាលពីថ្ងៃអង្គារបានផ្តល់ភ្លើងខៀវដើម្បីចាប់ផ្តើមប្រតិបត្តិការពេញលេញនៅទីក្រុងCanberraដោយអាជ្ញាធរសុវត្ថិភាពអាកាសចរណ៍ស៊ីវិល (CASA) ។

ការប្រកាសបានកើតឡើងបន្ទាប់ពីការពិភាក្សាគ្នាអស់រយៈពេល១៨ខែលើប្រធានបទប្រើយន្តហោះគ្មានមនុស្សបើកដើម្បីដឹកជញ្ជួនចំណីអាហារភេសជ្ជៈនិងថ្នាំពេទ្យនៅជាយក្រុង។អ្នកនាំពាក្យរបស់ CASA លោក Peter Gibsonបាននិយាយថាអាជ្ញាធរបានពេញចិត្តនឹងប្រព័ន្ធសុវត្ថិភាពនៃយន្តហោះគ្មានមនុស្សបើកទាំងការបណ្តុះបណ្តាលអាកាសចរណ៍ទាំងផែនការប្រតិបត្ដិការនិងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផង៕

ប្រែសម្រួល:Lee