ព័ត៌មាន Real Madrid ទិញកីឡាករជាច្រើនមិនទាន់លេចរូបរាងផងឥឡូវថែម Eric Baily ម្នាក់ទៀត

0

ខ្សែការពារវ័យ២៤ឆ្នាំ Eric Baily គឺចុះហត្ថលេខាជាលើកដំបូងរបស់លោក Jose Mourinho នៅពេលដែលគាត់ត្រូវបានតែងតាំងជាគ្រូបង្វឹកនៅបិសាចក្រហម Man United ប៉ុន្តែក្រោយមកសូម្បីតែគ្រូបង្វឹកប៉ទុយហ្គាល់រូបនេះផ្ទាល់ក៏បានអស់ការអត់ធ្មត់ជាមួយនឹងទំរង់លេងរបស់កីឡាកររូបនេះរហូតដល់ចុងបញ្ចប់នៃការកាន់តំណែងរបស់គាត់ផងដែរ។

រដូវកាលនេះ Baily បង្ហាញខ្លួនបានតែ១៣ដងគត់ក្រោយទទួលរងរបួសជាច្រើនដងជាប់គ្នាហើយចុងក្រោយនេះក៏កំពុងមិនមានសញ្ញាមិនសូវល្អដែរក្នុងការបង្ហាញខ្លួនឲ្យក្លឹបពេលប្រកួតប៉ះនឹង Barcelona វគ្គ៨ក្រុមចុងក្រោយនាពេលខាងមុខ។

Zidane ធ្លាប់បានបញ្ជាក់ហើយកាលពីពេលដែលកំពុងកាន់តំណែងជាគ្រូបង្វឹកក្លឹប Real Madrid ពីលើកមុនអំពីការចាប់អារម្មណ៍ទៅលើខ្សៃការពាររូបនេះដោយក្នុងនោះគេជឿជាក់ថាការវិលត្រឡប់វិញលើកនេះលោក Zidane បានដាក់សំណើរប្រមាណជា៣៥លានផោនជាមួយនឹងបិសាចក្រហម៕

ប្រែសម្រួល:Lee