ប្រ៊ុយណេមិនមែនជាប្រទេសតែមួយលើលោកទេដែលមានច្បាប់សម្លាប់មនុស្សភេទទី៣នោះ

0

CNN៖ព័ត៌មានដ៏កក្រើកចុងក្រោយមួយនៅប្រទេសប៊្រុយណេបានកំពុងធ្វើឲ្យសហគមន៍អ្នកស្រលាញ់ភេទដូចគ្នាលើលោកមានការអាក់អន់ចិត្តយ៉ាងខ្លាំង។ប្រ៊ុយណេបានអនុម័តច្បាប់ថ្មីយ៉ាងតឹងរ៉ឹងដែលកំណត់ថាការរួមភេទដូចគ្នានឹងត្រូវបានផ្តន្ទាទោសដោយការគប់ដុំថ្មរហូតដល់ស្លាប់ដែលវាកំពុងជំរុញឱ្យមានការថ្កោលទោសជាទូទៅនៅក្នុងប្រទេសដ៏តូចនៅអាស៊ីអាគ្នេយ៍មួយនេះ។

តែទោះជាយ៉ាងណាក្តីគេបានដឹងដែរថាប្រ៊ុយណេគឺមិនមែនជាប្រទេសតែមួយទេដែលមនុស្សភេទទី៣ត្រូវបានគេផ្តន្ទាទោសធ្ងន់ធ្ងរបែបនេះ។យោងតាមរបាយការណ៍ស្តីពីការស្រឡាញ់ភេទដូចគ្នាចេញផ្សាយកាលពីខែមុនបានបង្ហាញថារដ្ឋជាសមាជិកអង្គការសហប្រជាជាតិចំនួន៦រួចទៅហើយដែលមានច្បាប់សម្រាប់ដាក់ទោសប្រហារជីវិតលើសកម្មភាពរួមភេទដូចគ្នាហើយប្រ៊ុយណេបានក្លាយទៅជាប្រទេស៧ក្នុងការអនុវត្តច្បាប់បែបនេះ។

លើសពីនេះរបាយការណ៍ដដែលបានបញ្ជាក់ដែរថារដ្ឋាភិបាលនៃប្រទេសចំនួន៦ទៀតក៏កំពុងពិចារណាក្នុងការអនុវត្តន៍ច្បាប់ស្រដៀងគ្នានេះដែរ។សមាជិករបស់យូអិនចំនួន៧០ដែលបានបង្ហាញពីការមិនពេញចិត្តចំពោះសកម្មភាពរួមភេទដូចគ្នាហើយក្នុងនោះដែរមានចំនួន២៦ប្រទេសផងដែរដែលបានដាក់ទោសច្រើនរូបភាពទៅលើសកម្មភាពទាំងនោះដែររាប់បញ្ចួលទាំងការដាក់គុករហូតដល់១០ឆ្នាំផងដែរ៕

ប្រែសម្រួល:Lee