Zidane ធ្វើសេចក្តីថ្លែងការណ៍មួយដើម្បីបញ្ជាក់អំពីអនាគតរបស់ Varane ជាមួយនឹងក្លឹប

0

ពាក្យចចាមអារ៉ាមតាមរយៈប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានចុះផ្សាយថា ខ្សែការពារបារាំង Raphael Varane កំពុងតែធ្វើការពិចារណាក្នុងការចាកចេញពីក្លឹប Real Madrid ហើយនារដូវកាលនេះស្របពេលដែលក្លឹបបិសាចក្រហម Man United កំពុងតែមានគោលដៅធំបំផុតពង្រឹងតំបន់ការពាររបស់ខ្លួនឡើងនោះ។

ទោះបីជាយ៉ាងណាក្តីចុងក្រោយនេះគ្រូបង្វឹកក្លឹប Real Madrid លោក Zidane ដែលទើបតែបានត្រឡប់មកដឹកនាំក្លឹបវិញបាន២ប្រកួតទទួលជ័យជំនះទាំង២ប្រកួតនោះបានធ្វើសេចក្តីថ្លែងការមួយយ៉ាងច្បាស់អំពីខ្សែការពារឆ្នើមរូបនេះអំពីអនាគតរបស់គេជាមួយនឹងក្លឹប។

លោក Zidane បាននិយាយយ៉ាងច្បាស់ថាលោកមិនចង់ដឹកនាំក្លឹបទាំងដែលមិនមានវត្តមានរបស់ Varane នោះទេដែលនេះមានន័យថាលោកនឹងរក្សាខ្សែការពារវ័យ២៥ឆ្នាំរូបនេះឲ្យបន្តស្នាក់នៅជាមួយនឹងក្លឹបនាពេលខាងមុខទៀតឲ្យបាន៕

ប្រែសម្រួល:Lee