អតីតខ្សែបម្រើប៊ែលហ្ស៊ិករបស់ក្លឹបបិសាចក្រហម Man United កីឡាករ Marouane Fellaini ដែលបានចាកចេញពីក្លឹបទៅលេងនៅលីកកំពូលចិនកាលពីថ្ងៃទី១ខែកុម្ភៈកន្លងទៅនោះបានប្រកាសទំលាក់តម្លៃលក់វិឡារបស់ខ្លួនឡើងវិញហើយក្រោយលក់មិនទាន់ចេញ។
ការស្នាក់នៅជាមួយនឹងក្លឹបបិសាចក្រហមអស់រយៈ៦ឆ្នាំត្រូវឈានមកដល់ទីបញ្ចប់ហើយការផ្ទេរទៅលេងនៅលីកចិនកាលពីខែកុម្ភៈកីឡាកររូបនេះបានប្រកាសដាក់លក់វីឡារបស់ខ្លួនក្នុងតម្លៃរហូតទៅដល់២.១២លានផោន។
ការប្រកាសលក់នេះហាក់មិនជោគជ័យឡើយទើបបានធ្វើឲ្យកីឡាកររូបនេះបានសម្រេចចិត្តបន្ថយតម្លៃប្រមាណជា១២៥០០០ផោនចុះពីតម្លៃដើមមកត្រឹមតែ១៩៩៥០០០ផោន។
កីឡាករខាងលើបានទិញវីឡានៅក្នុងតំបន់ Worsley កាលពីឆ្នាំ២០១៣ក្រោយទើបផ្លាស់មកចូលរួមជាមួយនឹងក្លឹបបិសាចក្រហមបន្តិចភ្លាមក្នុងតម្លៃប្រមាណជា២លានផោន៕
ប្រែសម្រួល:Lee


