តាមការចេញផ្សាយមួយរបស់កាសែតប្រចាំថ្ងៃរបស់អេស្បាញផ្នែកព័ត៌មានកីឡាដែលមានឈ្មោះថា Sports បានសរសេរថានៅក្រោយការធ្លាក់ចុះទំរង់លេងនៃកីឡាករប្រេស៊ីល Coutinho ជាមួយនឹងក្លឹប Barcelona មកពេលនេះក្លឹបចំនួន៣បានធ្វើការទាក់ទងផ្ទាល់ជាមួយនឹងសាមីខ្លួនរួចរាល់ហើយ។
កាសែតដដែលនេះបានសរសេរក្នុងនោះមានក្លឹប Man United ដែលជាក្លឹបដំបូងគេធ្លាប់បានទាក់ទងជាមួយនឹងខ្សែបម្រើប្រយុទ្ធរូបនេះប៉ុន្តែមកដល់នាទីចុងក្រោយនេះសូម្បីតែក្លឹបយក្សបារាំង PSG និងក្លឹបអង់គ្លេសមួយទៀតគឺ Chelsea គឺសុទ្ធតែបានបញ្ជូនអ្នកតំណាងមកចចារជាមួយនឹងកីឡាកររូចរាល់ហើយរងចាំការសម្រេចចិត្តចុងក្រោយមួយ។
Chelsea ចង់បាន Coutinho ដើម្បីត្រៀមជំនួស Hazard ដែលកាន់ច្បាស់អំពីការផ្លាស់ទៅលេងReal MadridខណៈដែលPSGវិញមានកីឡាករNeymarជាអ្នកបញ្ចុះបញ្ចូនឲ្យក្លឹបដើម្បីចុះកុងត្រាយកមិត្តរួមក្រុមជម្រើសជាតិរបស់ខ្លួនម្នាក់នេះទៅបារាំង៕
ប្រែសម្រួល:Lee