បាត់បង់ឱកាស Top 4 បិសាចក្រហមចាញ់ចចកខ្មៅ ខណៈAshley Young កាត់ក្រហម ហើយ Chris Smalling បំប៉ោងទីខ្លួនឯង​ (មានវីដេអូខ្លី)

0

បើទោះបីនាំមុខ​ចចកខ្មៅ Wolverhampton Wanderers តាំងពីនាទី ១៣ ដោយកីឡាករ Scott McTominay តែម្ចាស់ផ្ទះ Diogo Jota តាមស្មើវិញ នៅនាទី ២៥ ។
ក្នុងការប្រកួតនេះបិសាចក្រហម បានព្យាយាមដាក់សម្ពាធទៅលើគូប្រជែង​ ជាច្រើនលើកច្រើនសារជាមួយឱកាសពិសេសៗជាច្រើន ប៉ុន្តែធ្វើមិនបាន សម្រេច រហូតដល់នាទី ៥៧ កីឡាករ Ashley Young ទទួលបានកាតក្រហមក្រោយ​បង្កកំហុស ។
អ្វីដែលកាន់តែសោកស្តាយ ខណៈដែលស្រវ៉េស្រវ៉ាបាល់នៅមុខទី កីឡាករ Chris Smalling បានភ្លាត់ស្នៀត ធ្វើឲ្យបាល់រមៀលចូលទី នៅនាទី ៧៧ ដែលធ្វើឲ្យចចកខ្មៅ Wolverhampton Wanderers នាំមុខជាថ្មី នឹងជាគ្រាប់បាល់ជ័យលាភីផងដែរ ។​
ការប្រកួតនៅសប្តាហ៍ទី​៣២ នេះ បានធ្វើឲ្យបិសាចក្រហមប្រឈមបាត់បង់ឱកាសឡើងទៅកាន់ Top 4 ខណៈដែល Arsenal និង Spurs ស្ថិតនៅលេខរៀងទី​៣ និង ៤ ដោយសល់មួយប្រកួតទៀតក្នុងដៃ ពោលគឺក្លិបពីរនេះ ប្រកួតត្រឹម សប្តាហ៍ទី៣១ មាន ៦៣ និង ៦១ពិន្ទុ ។​
សម្រាប់ Man Utd បច្ចុប្បន្នស្ថិតនៅលេខរៀងទី​៥ មាន៦១ពិន្ទុក្នុងដៃ ៕
ទស្សនាវីដេអូខ្លីដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=fx_9_O92PxE