ការប្រកួតសប្តាហ៍ទី៣០ រវាង ម្ចាស់ផ្ទះ Villareal ស្វាគមន៍ Barcelona នារាត្រីទៀបភ្លឺយប់មិញនេះ ក្លិបជើងខ្លាំងកំពូលតារាងអ្នកមានបុណ្យ ប៊ិះប្រឈម ការចាញ់ ដោយតាមស្មើ 4-4 ។
សម្រាប់ក្លិប Barca រកបានគ្រាប់បាល់ដំបូងដោយកីឡាករ Philippe Coutinho នៅនាទី ១២ ហើយ Malcom រកបាននៅនាទី ១៦ តែម្ចាស់ផ្ទះ ក៏អាចបំបែកពងមាន់របស់ភ្ញៀវបាននៅនាទី ២៣ ដោយកីឡាករ Samuel Chukwueze និងនាទី ៥០ តាមស្មើ 2-2 ដោយកីឡាករ Karl Toko Ekambi ។ អ្វីដែលកាន់តែអស្ចារ្យម្ចាស់ផ្ទះបាននាំមុខជាបន្តបន្ទាប់ ដោយនៅនាទី ៦២ និង ៨០ រកបានគ្រាប់បាល់ នាំមុខ 4-2 ដោយកីឡាករ Vicente Iborra និង Carlos Bacca ។
តែអ្វីដែលគួរឲ្យសោកស្តាយនៅនាទី ៨៦ កីឡាករ Alvaro Gonzalez ទទួលបានកាតក្រហម នឹងជាឱកាសដែលធ្វើឲ្យភ្ញៀវជាពិសេស កីឡាករ Messi រកគ្រាប់បាល់បាននៅនាទី ៩០ និង Luis Surez តាមស្មើ 4-4 ៕
ទស្សនាវិដេអូហាយឡាយខ្លីដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=fa0FeJotbMM