Solkjaer ថាគ្មានបញ្ហាអ្វីទេ ជាមួយ Pogba នឹងប្រឆាំង Real Madrid ដើម្បីរក្សាPogba

0

កីឡាករខ្សែបម្រើថ្លៃបំផុតលើលោក Paul Pogba វ័យ២៦ឆ្នាំមកដល់ពេលនេះមានព័ត៌មានកាន់តែច្រើនហើយអំពីការផ្លាស់ទៅលេងនៅអេស្បាញជាមួយនឹងក្លឹបយក្ស Real Madrid នៅក្រោយពេលដែលមានប្រភពព័ត៌មានមួយចំនួនអះអាងថាភ្នាក់ងារកីឡាកររូបនេះបានធ្វើការពិភាក្សាគ្នារួចរាល់ហើយដែរនោះ។

ទោះជាយ៉ាងណាក្តីក្រោយព័ត៌មានកាន់តែមិនចេះចប់មកគ្រូបង្វឹក​​​​ក្លឹបបិសាចក្រហមលោក Solkjare ដែលទើបតែនឹងឡើងមកកាន់តំណែងជាផ្លូវការរួចមកនោះហាក់បីដូចជាមិនសប្បាយចិត្តទៅនឹងបញ្ហានេះឡើយហើយជឿជាក់ថានឹងចាប់ផ្តើមការងាររបស់ខ្លួនដើម្បីប្រជែងទៅនឹងលោក Zidane ជាមិនខាន។

Pogba ធ្លាប់បានបង្ហាញអារម្មណ៍ពេញចិត្តជាមួយនឹងក្លឹប Real Madrid យ៉ាងខ្លាំងដោយបាននិយាយថាក្លឹបជាទីកន្លែងសម្រាប់ក្តីសុបិន្តរបស់កីឡាករទាំងឡាយនៅមុនពេលដែលលោក Zidane ក៏បាននិយាយដែរថាលោកពេញចិត្តនឹងទំរង់លេងរបស់Pogbaខ្លាំងបំផុត។

ឆ្លើយតបទៅនឹងព័ត៌មានទាំងអស់នេះលោក Solskjaer ដែលទើបទទួលបានកុងត្រារយៈពេល៣ឆ្នាំជាគ្រូបង្វឹកផ្លូវការនោះបានបញ្ជាក់ទំនាក់ទំនងរវាងលោកនិង Pogba គឺមិនដែលមានបញ្ហាអ្វីនោះឡើយ៕