Sadio Mane ៖ ហង្សក្រហមត្រូវតែឈ្នះគ្រប់ការប្រកួត​ទាំងអស់

0

Sadio Mane បានបង្ហាញភាពជឿជាក់ថា​ហង្សក្រហមត្រូវតែឈ្នះរាល់ការប្រកួតទាំងអស់ ដើម្បីដណ្តើមពានរង្វាន់ ពីក្លិបការពារ​ជើងឯករដូវកាលចាស់ Man City ។
លោក Jurgen Klopp បានយកឈ្នះទៅលើក្រុមមាន់ខ្នាយមាស 2-1 កាលពីថ្ងៃអាទិត្យ ហើយត្រលប់ទៅកាន់កំពូល​តារាងសារជាថ្មី ។

Sadio Mane នៅរដូវកាលនេះ​រកគ្រាប់បាល់ចំនួន ២០ ដោយគាត់បាននិយាយថា ចាំបាច់ត្រូវតែបញ្ចប់ដោយភាពល្អឥតខ្ចោះ ដើម្បីឈ្នះពាន លើកដំបូង ក្រោយអាកខានតាំងពីឆ្នាំ ១៩៩០ ។​កីឡាករសញ្ជាតិសេនីហ្កាលរូបនេះបានលើកឡើងប្រាប់សារព័ត៌មាន UK newspapers ថា យើងត្រូវ​តែឈ្នះរាល់ការប្រកួត​ តែវាដូចជាមិនងាយស្រួលទេ តែយើង​ត្រូវតែឈ្នះគ្រប់ការប្រកួត ព្រោះតែយើង​ជាក្រុមល្អលេងបានល្អ។​
សម្រាប់ ហង្សក្រហមនឹងត្រូវធ្វើការប្រកួតជាមួយ Southampton នាថ្ងៃសុក្រសប្តាហ៍នេះ ៕