Kane កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានេះបានទទួលពានរង្វាន់កិត្តិយស MBE នៅឯរាជវាំងរបស់អង់គ្លេសជាលើកដំបូងក្នុងជីវិតកីឡាកររូបនេះបានបង្ហាញក្តីសប្បាយចិត្តខ្លាំងបំផុតនិងបាននិយាយដោយសង្ឃឹមថានឹងអាចត្រឡប់មកទីនេះសាជាថ្មីម្តងទៀត។
Kane បានរៀបរាប់ដោយថ្លែងអំណរគុណដល់មនុស្សគ្រប់គ្នាដែលបានចូលរួមក្នុងចំណែកជួយឲ្យរូបគេបានទទួលពានរង្វាន់ដ៏មានតម្លៃមួយនេះ។ជាពានរង្វាន់ដែលបានទទួលដោយផ្ទាល់ពីសែស្រឡាយរាជវង្សនៃចក្រភពអង់គ្លេស។
ក្នុងពេលនោះដែរ Kane ក៏បានឆ្លើយទៅនឹងសំណួររបស់អ្នកកាសែតអំពីអនាគតរបស់គេនៅក្រោយបញ្ចប់អាជីពជាកីឡាករបាល់ទាត់។
Kane បានសារភាពថាបំណងទី១របស់ខ្លួននៅក្រោយបញ្ចប់អាជីពយ៉ាងលឿនង១០ឆ្នាំខាងមុខនេះគឺការផ្លាស់ទៅអាមេរិកដើម្បីចូលរួមក្លឹបបាល់អោបអាមេរិក NFL ដែលជាអ្វីកីឡាកររូបនេះធ្លាប់ចាប់ចិត្តជាយូរណាស់មកហើយ៕
ប្រែសម្រួល:Lee