យុវជនអាយុ១៩ឆ្នាំប្រើជំនាញ Photoshop ប្រមូលបានអ្នក follower ជាង៦ម៉ឺននាក់លើ Instagram

0

Vlogger ម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងឡុងបានធ្វើសកម្មភាពដ៏គួរភ្ញាក់ផ្អើលមួយតាមរយៈការបញ្ឆោតក្រុមអ្នកលេងបណ្តាញសង្គម Instagram ឲ្យធ្វើការ follow គណនេយ្យរបស់ខ្លួនសរុបមានចំនួនជាង៦៨០០០ នាក់ដោយក្នុងនោះជឿជាក់ថាគ្រប់គ្នាបានគិតថាគាត់ជាកូនអ្នកមានម្នាក់។

ប៉ុន្តែអ្វីដែលត្រូវបានបញ្ជាក់ក្រោយមកដោយយុវជនវ័យក្មេងដែលជាម្ចាស់គណនេយ្យនោះគឺថាគាត់បានប្រើប្រាស់ជំនាញកម្មវិធី Photoshop ដើម្បីកែប្រែរូបថតទាំងឡាយរបស់គាត់ឲ្យដូចជាសកម្មភាពរបស់កូនមហាសេដ្ឋីមែនទែន ។

យុវជនដែលមានឈ្មោះថា Byron Denton បានចាប់ផ្តើមធ្វើការងារនេះតាំងតែពីខែមករាមកម្ល៉េះដោយប្រើប្រាស់រូបថតដែលមើលទៅដូចជារូបគេមានទាំងយន្តហោះផ្ទាល់ខ្លួនចូលចិត្តដើរផ្សារទិញរបស់ប្រេនៗនិងជាច្រើនទៀត៕

ប្រែសម្រួល:Lee