«ក្រុងភ្នំពេញ» ៖ ករណីថ្មីមួយទៀតដែលកើតនៅភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ ដោយប្តីផឹកស្រវឹង ក្តៅក្រហាយ ឈ្លោះទាស់សម្តីជាមួយប្រពន្ធឈានដល់ហិង្សាទាញយកអាវុធច្នៃបាញ់ព្រួញប្រហារត្រូវចំចង្កេះរបួសធ្ងន់ ដោយហេតុការណ៍នេះបានកើតឡើងថ្ងៃទី ២៩ខែមីនាឆ្នាំ២០១៩វេលាម៉ោង១៩៖១៥ នាទី យប់ ។
(កំពង់ធំ)បី្តចិត្តឃោឃៅផឹកស្រាមោម៉ៅឈ្លោះទាស់សម្តីជាមួយប្រពន្ធឈានដល់ហិង្សាទាញយកអាវុធច្នៃបាញ់ព្រួញប្រហារត្រូវចំចង្កេះរបួសធ្ងន់។
ជនសង្ស័យឈ្មោះ ហ៊ឹម ហួន ភេទប្រុស អាយុ៥៥ឆ្នាំត្រូវជាប្តីជនរងគ្រោះ។
ជនរងគ្រោះរបួសធ្ងន់មានព្រួញដង្ហក់ ជាប់ពោះត្រង់កន្តៀតក្អម ឈ្មោះ ម៉ោញ យិន អាយុ៤៥ឆ្នាំ ត្រូវបានសាច់ ញាតិ បញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ។រីឯជនសង្ស័យក្រោយធ្វើសកម្មភាពរួចទំលាក់ទុកអាវុធច្នៃចោលនៅកន្លែងកើតហេតុហើយរត់គេចខ្លួន បាត់ ៕