ខ្សែការពារឆ្នើម Inter តម្លៃ៨៥លានទំនងជាផ្លាស់ទៅលេងអង់គ្លេសកាន់តែច្បាស់

0

កីឡាករខ្សែការពារឆ្នើមសញ្ជាតិស្លូវ៉ាគី Milan Skriniar ដែលកំពុងលេងឲ្យក្លឹប Inter Milan មកដល់ពេលនេះនៅមិនទាន់បានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹបនៅឡើយខណៈដែលមានក្លឹបនៅអង់គ្លេសធំៗកំពុងតាមទាក់ទង។
ក្លឹបយក្សអង់គ្លេសទាំង៣ដែលមានដូចជា Man City,Liverpool និង Man United សុទ្ធតែបានបង្ហាញការចង់បានកីឡាករវ័យ២៤ឆ្នាំដែលកំពុងមានតម្លៃ៨៥លានផោនរូបនេះ។

ក្រៅពីនេះក្នុងនោះក៏មានក្លឹបក្នុងលីកកំពូលជាមួយគ្នា Juventus ផងដែរប៉ុន្តែពាក្យតែមួយម៉ាត់របស់មិត្តស្រីរបស់កីឡាកររូបនេះបានធ្វើឲ្យក្លឹបនៅអង់គ្លេសទាំង៣កាន់តែមានសង្ឃឹមឡើង។

នាង Barbora Hroncekova ដែលជាមិត្តស្រីរបស់កីឡាករ Skriniar តាំងតែពីពេលនៅលេងជាមួយនឹងក្លឹប Sampdoria នោះបានឆ្លើយតបទៅនឹងសំណូររបស់អ្នកគាំទ្រម្នាក់ថាតើខ្សែការពាររូបនេះនឹងផ្លាស់ទៅលេង Juventus ដែរឬទេហើយនាងក៏បានឆ្លើយតបនាងស្អប់ក្លឹប Juventus ណាស់៕

ប្រែសម្រួល:Lee

ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបអាចលេងចាប់ពី​១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ៕