Umtiti ក្លាយជាគោលដៅប្រជែងគ្នារវាងក្លឹប Man United និង Arsenal

0

គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Unai Emery ត្រូវបានគេជឿជាក់ថាកំពុងមានផែនការដើម្បីពង្រឹងតំបន់ការពាររបស់ក្លឹបហើយក្នុងនោះមានព័ត៌មានជាច្រើនបានអះអាងក្លឹបកំពុងចាប់អារម្មណ៍ទៅលើខ្សែការពារឆ្នើមរបស់បារាំងម្នាក់ដែលកំពុងលេងនៅអេស្បាញ។

ក្លឹបកាំភ្លើងធំArsenalត្រូវបានគេជឿជាក់ថាកំពុងចង់បានកីឡាករខ្សែការពារ Samuel Umtiti នារដូវក្តៅនេះប៉ុន្តែប្រហែលជាត្រូវប្រឈមមុខទៅនឹងក្លឹបអង់គ្លេសមួយទៀតគឺ Man United។ការអះអាងនេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលកីឡាករខ្សែការពារវ័យ២៥ឆ្នាំរូបនេះមានអារម្មណ៍មិនសប្បាយចិត្តឡើយជាមួយនឹងBarcelona ដែលកំពុងតាមចែចង់ខ្សែការពារឆ្នើមវ័យក្មេង Matthijs De Ligt។

នេះមានន័យថាក្លឹប Barcelona ក៏មានបំណងលក់កីឡាករខ្សែការពារUmtitiចេញផងដែរប្រសិនបើត្រូវរ៉ូវតម្លៃគ្នាព្រោះថាក្លឹបនឹងអាចប្រមូលលុយបានច្រើនបន្ថែមដើម្បីទិញយក De Ligh ពីក្លឹប Ajax។គួរបញ្ជាក់ថា Umtiti រដូវកាលនេះបានបង្ហាញបានតែ១០ដងប៉ុណ្ណោះសម្រាប់ក្លឹបដោយពេលវេលាភាគច្រើនគឺត្រូវសម្រាកព្យាបាលរបួសក្បាលជង្គង់៕

ប្រែសម្រួល:Lee

ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែប លេងចាប់ពី​១ដុល្លារឡើងទៅ​អាចឈ្នះ ៥ម៉ឺនដុល្លារ ៕