ជាដំណឹងល្អសម្រាប់ក្លឹបនិងអ្នកគាំទ្រហង្សក្រហម Liverpool នៅក្រោយពេលដែលកីឡាករ Joe Gomez បានត្រឡប់ពីរបួសវិញនិងបានចាប់ផ្តើមធ្វើការហ្វឹកហាត់វិញហើយ។ការវះកាត់របួសជើងរបស់ Gomez ធ្វើឲ្យគេអវត្តមានសម្រាប់ក្លឹបជាច្រើនប្រកួតមកហើយ។
ការត្រឡប់មកវិញចំពេលដែលក្លឹបកំពុងមានភាពមមាញឹកក្នុងការប្រកួតដែលចាំបាច់ត្រូវតែឈ្នះក្នុងលីកជាប្រកួតសំខាន់ៗដែលនៅសេសសល់ដើម្បីប្រជែងជាមួយនឹង Man City ដែលកំពុងមានតែ១ពិន្ទុប៉ុណ្ណោះគម្លាតពីគ្នាក្នុងការលើកពានរង្វាន់អង់គ្លេសនិងការងារដ៏ធំមួយទៀតនៅក្នុងក្របខណ្ឌ Champion League វគ្គ៨ក្រុមចុងក្រោយ។
លោក Jurgen Klopp បាននិយាយថាកីឡាករ Gomez បានជាសះស្បើយពីរបួសហើយនិងមានសុខភាពល្អពេញលេញដើម្បីត្រឡប់មកជួយក្លឹបវិញទោះបីជាជាក់ស្តែងកីឡាកររូបនេះកំពុងហ្វឹកហាត់ដាច់ដោយឡែកពីកីឡាករដទៃទៀតក្តីក្រោមការឃ្លាំមើលរបស់គ្រូពេទ្យ៕
ប្រែសម្រួល:Lee
