កីឡាករសញ្ជាតិអេស្បាញ Ander Herrera ដែលបានបង្ហាញខ្លួនឲ្យក្លឹបបិសាចក្រហម Man United ចំនួន២៥ដងមកហើយសម្រាប់រដូវកាលនេះនោះនៅមិនទាន់ត្រូវបានក្លឹបចចារដើម្បីបន្តកុងត្រាថ្មីណាមួយនៅឡើយខណៈដែលកុងត្រាចាស់នឹងត្រូវបញ្ចប់ទៅនាចុងរដូវកាលនេះ។
នេះមានន័យថាកីឡាករវ័យ២៩ឆ្នាំរូបនេះនឹងអាចដើរចេញពីក្លឹបទាំងគ្មានតម្លៃខ្លួនឡើយនារដូវក្តៅនេះខណៈដែលក្នុងនោះក្លឹបសេដ្ឋីបារាំង PSG បានធ្វើការទាក់ទងជាមួយរូបគេផងដែរ។PSG ត្រូវបានគេជឿជាក់ថាបានសន្យានឹងផ្តល់កុងត្រាថ្មីរយៈពេល៣ឆ្នាំនិងប្រាក់កម្រៃ១៥ម៉ឺនផោនក្នុងមួយសប្តាហ៍ផងដែរ។
ក្លឹបបារាំង PSG នៅរងចាំតែការសម្រេចចិត្តរបស់កីឡាកររូបនេះប៉ុណ្ណោះបើយល់ព្រមដើរចេញពីបិសាចក្រហម Man United នាចុងរដូវកាលប៉ុន្តែកីឡាករវិញហាក់បីដូចជាមានបំណងចង់បន្តលេងជាមួយនឹងក្លឹបដដែលរហូតដល់នាទីចុងក្រោយ៕
ប្រែសម្រួល:Lee
ចុចបង្កើតអាខោន Win2888 ដោយមានការរភ្នាល់បាល់ដ៏សំបូរបែបអាចលេងពី១ដុល្លារឡើងទៅ អាចឈ្នះ ៥ម៉ឺនដុល្លារ ៕