នៅក្នុងកិច្ចព្រមព្រៀងបែបបច្ចេកវិទ្យាធំជាងគេមិនធ្លាប់មានឡើយនៅក្នុងតំបន់រវាងក្រុមហ៊ុនយក្ស Uber ដែលបានចំណាយប្រាក់ចំនួនប្រមាណជា៣,១ពាន់លានដុល្លារដើម្បីទិញយកក្រុមហ៊ុន Careem ដោយប្រើប្រាស់សាច់ប្រាក់ផងនិងមូលបត្រផងដើម្បីប្តូរទៅជាភាគហ៊ុនរបស់ក្រុមហ៊ុន Uber នៅពេលដែលក្រុមហ៊ុននេះចេញផ្សាយជាសាធារណៈ។
ក្រុមហ៊ុន Careem ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ និងចាប់តាំងពីពេលនោះមកបានក្លាយទៅជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សារប្រចាំតំបន់ដែលមានអ្នកប្រើប្រាស់ចំនួនទៅដល់៣០លាននាក់នៅក្នុងទីក្រុងចំនួន៩០ នៅមជ្ឈឹមបូព៌ាអាហ្វ្រិកខាងជើងនិងប៉ាគីស្ថាន។ វាត្រូវបានគេវាយតម្លៃថាមានទំហំច្រើនជាង២ ពាន់លានដុល្លារនៅក្នុងការផ្តល់មូលនិធិនៅខែតុលាកន្លងមក។
ក្រុមហ៊ុនUberបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា Careem នឹងប្រតិបត្តិការក្រោមស្លាកយីហោរបស់ខ្លួនជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Uber និងបន្តដឹកនាំដោយនាយកប្រតិបត្តិលោក Mudassir Sheikha ដដែល៕
ប្រែសម្រួល:Lee