ខ្សែការពារម្នាក់របស់ហង្សក្រហម ធ្លាយព័ត៌មានថា ចុះកុងត្រា​ជាមួយក្លិប Barcelona 2ឆ្នាំ​

0

កាសែតអេស្បាញសរសេរថាកីឡាករខ្សែការពារម្នាក់របស់Liverpoolបានយល់ព្រមកុងត្រារយៈពេល២ឆ្នាំជាមួយនឹងBarcelonaរួចរាល់ហើយ ។

កាសែតចេញផ្សាយជាភាសាអេស្បាញThe Sports ចេញផ្សាយកាលពីព្រឹកថ្ងៃអង្គារបានសរសេរថាកីឡាករខ្សែការពារស្លាបឆ្វេងរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Alberto Moreno បានយល់ព្រមទទួលយកកុងត្រារយៈពេល២ឆ្នាំហើយជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona។

ព័ត៌មាននេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រក្លឹបដោយសារតែកាលពីដើមឡើយព័ត៌មានចចាមអារ៉ាមកីឡាករ Moreno គឺតែងតែត្រូវបានធ្វើឡើងជាមួយនឹងក្លឹបអ៊ីតាលី Lazio នោះទេ។

Moreno អាយុ២៦ឆ្នាំជាកីឡាករដែលបានផ្លាស់មកពីក្លឹប Sevilla កាលពីឆ្នាំ២០១៤ក្នុងតម្លៃខ្លួនប្រមាណជា១២លានផោនប៉ុន្តែតាំងពីពេលនោះរូបគេមិនសូវបានបង្ហាញខ្លួនជាប់លាប់ឲ្យក្លឹបឡើយ។

ចំណែកឯការបង្ហាញខ្លួននៅរដូវកាលនេះក្រោមការដឹកនាំរបស់លោក Jurgen Klopp តែ៥ប្រកួតប៉ុណ្ណោះហើយការបង្ហាញខ្លួនប្រកួតចុងក្រោយពេលប្រកួតចាញ់ Wolves កាលពីខែមករាក្នុងក្របខណ្ឌ FA Cup៕

ប្រែសម្រួល:Lee