Zinedine Zidane ធ្លាប់បានទាមទារឲ្យក្លឹបយក្សអេស្បាញ Real Madrid ដើម្បីចចារទិញយកកីឡាករសេនេហ្កាល់ Sadio Mane តាំងតែពីពេលដែលលោកនៅបង្វឹកក្លឹបកាលពីលើកមុនម្ល៉េះប៉ុន្តែចុងក្រោយបានត្រឹមសម្រេចចិត្តចាកចេញពីក្លឹបទាំងទុកការងារនេះចោល។
កាសែតអេស្បាញ Marca បានចុះផ្សាយឲ្យដឹងថា គ្រូបង្វឹករូបនេះក្រោយធ្វើដំណើរមកដល់ Real Madrid វិញនោះគាត់កំពុងរៀបចំកញ្ចប់លុយប្រមាណជា៧៣លានផោនរួចហើយដើម្បីចចារជាមួយនឹងហង្សក្រហម Liverpool និងក៏ដូចជាកីឡាកររូបនេះសាជាថ្មី។
ខណៈដែល Hazard ដែលនៅក្លឹបតោខៀវ Chelsea ក៏ជាគោលដៅសំខាន់ទី១នៅមិនទាន់រួចរាល់ផងនោះប៉ុន្តែជឿជាក់ថាដំណើរការចចារជាមួយនឹងកីឡាករស្បែកខ្មៅវ័យ២៦ឆ្នាំរូបនេះនឹងប្រព្រឹត្តទៅធម្មតាតាមផែនការ។
រដូវកាលនេះ Mane អាចរកគ្រាប់បាល់បានទៅដល់២០គ្រាប់មកហើយស្មើទៅនឹងកំពូលខ្សែប្រយុទ្ធ Mo Salah ខណៈដែលក្លឹបកំពុងមានតែ១ពិន្ទុប៉ុណ្ណោះដើម្បីប្រជែងយកពានរង្វាន់លីកកំពូលអង់គ្លេសពី Man City ក្នុងការប្រកួតដែលនៅសេសសល់៕
ប្រែសម្រួល:Lee
ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែប អាចលេងចាប់ពី១ដុល្លារអាចឈ្នះ ៥ម៉ឺនដុល្លារ៕

