Liverpool អន់ចិត្តមិនស្ទើរឡើយពេលលឺថាប្រធានក្លឹប Barcelona ហោះទៅដល់ហុល្លង់

0

ប្រធានក្លឹបយក្សអេស្បាញ Barcelona លោក Josep Maria Bartomeu ត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងប្រទេសហូឡង់ដើម្បីពិភាក្សាអំពីផែនការនៃក្របខ័ណ្ឌកំពូលអឺរ៉ុបប៉ុន្តែគាត់ក៏នឹងប្រើប្រាស់ដំណើរកំសាន្តរបស់គាត់នេះជាការដោះសារប៉ុន្តែក៏ដើម្បីជួបជាមួយប្រធានក្លឹបហុល្លង់មួយផងដែរ។

គេជឿជាក់ថាខ្សែការពាររបស់ក្លឹប Ajax កីឡាករ Matthijs de Ligt ទេដែលតាមពិតគឺជាគោលដៅសំខាន់បំផុតសម្រាប់ប្រធានក្លឹបរូបនេះនៅក្នុងប្រទេសហូឡង់។កីឡាករវ័យ១៩ឆ្នាំរូបនេះគឺជាគោលដៅរបស់ក្លឹបធំៗជាច្រើននៅអ៊ឺរ៉ុបម្ល៉ោះហើយប្រធានក្លឹបរូបនេះនឹងត្រូវធ្វើការងារដោយខ្លួនដើម្បីការចចារគ្នាលើកនេះ។

ហង្សក្រហម Liverpool គឺជាក្លឹបដែលកំពុងនាំមុខគេនិងមានជំហខ្លាំងក្នុងការចំណាយលុយដើម្បីទិញឲ្យបានខ្សែការពាររូបនេះប៉ុន្តែក្រោយលឺដំណឹងបែបនេះនិងដឹងថាក្លឹបBarcelona បានថែមទាំងរៀបចំប្រាក់៥១លានផោនដើម្បីទិញកីឡាករហូឡង់រូបនេះផងនោះវាបានក្លាយទៅជារឿងដ៏ខកចិត្តមួយ៕

ប្រែសម្រួល:Lee
ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ៕