កាំភ្លើងធំ Arsenal រងការចោទប្រកាន់ពីបទឈ្លានពានលើទីលាន អំឡុងការប្រកួតជាមួយ Man Utd

0

Arsenal ត្រូវបានចោទប្រកាន់ដោយសមាគមកីឡាបាល់ទាត់បន្ទាប់ពីអ្នកគាំទ្រម្នាក់បានរត់ចូលទីលាន ព្រមទាំងទៅបំពានទៅលើកីឡាករខ្សែការពារ​របស់ បិសាចក្រហម លោក Chris Smalling អំឡុងពេលការប្រកួតកាលពីថ្ងៃអាទិត្យ នៅពហុកីឡដ្ឋាន Emirates ។

ក្នុងការប្រកួតក្នុងនាមកាំភ្លើងធំ​ជាម្ចាស់ផ្ទះនេះ បានយកឈ្នះទៅលើបិសាចក្រហម​ ក្នុងទឹកដី​ដោយលទ្ធផល 2-0 ដោយបន្តដំណើរ​ឡើងទៅកាន់ តំណែង ៤ក្រុមបណ្តោះអាសន្ន។
Arsenal មានពេលរហូតដល់ថ្ងៃទី​២២ ខែមីនា ឆ្នាំ២០១៩ ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់ ដោយទាក់ទងទៅនឹងការរំលោភច្បាប់ មាត្រ E20(a) និង (b) របស់សមាគមបាល់ទាត់ពិភពលោក។

ក្នុងសេចក្តីថ្លែងការណ៍របស់ FA បានចុះថា វាជាការកង្វះខាតរបស់ក្លិប ដែលមិនអាច​ធានា​ដល់អ្នកទស្សនា នឹងទប់ស្កាត់មិនឲ្យអ្នកទស្សនា​រត់ ចូលទីលាន អំឡុងការប្រកួត ក្នុងក្របខណ្ឌ Premier League ទទួលស្វាគមន៍ Man Utd នោះ ៕

ចុចបង្កើតអាខោន Win2888 ដោយមានភ្នាល់បាល់សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=Jv0zQNvMKIg