Ronaldo អាចនឹងប្រឈមការពិន័យក្រោយលេងស្តាយ៍អបអរតាមគ្រូAtletico Madrid (មានវីដេអូ)

0

Ronaldo អាចនឹង​ប្រឈមការរងពិន័យរបស់ Uefa ក្រោយការអបអរ​គ្រាប់បាល់ចំអកទៅកាន់ គ្រូបង្វឹក Diego Simeone របស់ក្លិប Atletico Madrid ។
ក្រោយការស៊ុតបាល់បញ្ចូលទីចំនួន ៣គ្រាប់ ដោយជួយឲ្យក្លិបឡើងទៅកាន់វគ្គបន្ទាប់ពានយូហ្វាឆាមពានលីក កីឡាក​រ​ព័រទុហ្កាលនេះ ដោយបានប្រារពការអបអរ តាមរបៀបដែល គ្រូបង្វឹកក្លិប អាតេម៉ាទ្រីដ ធ្វើការអបអរ ក្នុងជើងទី​១ ។

តាមរបាយការណ៍បានបញ្ជាក់ថា សកម្មភាពអបអររបស់ Diego Simeone ត្រូវបាន Uefa ដាក់ពិន័យជាទឹកប្រាក់ចំនួន ១៧០០០ ផោន ហើយកីឡាករ Ronaldo អាចនឹងប្រឈមដូចគ្នា។
Ronaldo បានធ្វើការផ្លាស់ប្តូរកម្រិតជាមួយ Messi ដោយស៊ុតបាល់ ហែកទ្រីក ដើម្បីសង្គ្រោះការលិចលង់ក្នុងវគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០១៦ ។

ហើយនេះក៏ជាលើកទី​៤ ដែរដោយគាត់​អាច​យកឈ្នះ Simeone ដោយមាន ២៥គ្រាប់ ក្នុងចំណោម​៣៣ប្រកួត ដែលប្រឆាំងនឹងក្រុម AT ។
លោក Diego Simeone ថា Ronaldo ជាកីឡាករល្អម្នាក់នៅលើពិភពលោក វា​ជារឿងធម្មតានោះទេ វាជារឿងធម្មតានោះទេ តាមរបៀបដែលគាត់ អាចលេង និងធ្វើបាន នៅរាត្រីនោះ ។​ លោកបន្តថា ពួកគេ​ធ្វើបានល្អជាងយើង យើងត្រូវតែសរសើរពួកគេ តែយើងបានខំព្យាយាមហើយ​។នៅតង់ទី ១យើងធ្វើបានល្អ តែតង់ទី​២ យើងមិនអាចធ្វើបានដើម្បីឆ្លងផុត ។

ចុចបង្កើតអាខោន Win2888 ដោយមានភ្នាល់បាល់សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖