បែកធ្លាយគូរដែលត្រូវជួបគ្នាមុនការចាប់ឆ្នោត

0

អ្នកចាត់ការរបស់ UEFA បានបែកធ្លាយរូបភាពក្រុមទាំង 8 ដែលចាប់គូររួចរាល់ក្នុងក្របខ័ណ្ឌ UEFA Champion Leage តាមបង្តាញសង្គមតែក៏ត្រូវបានលុបចេញវិញភ្លាមៗផងដែរ  អ្នកប្រើប្រាប់បណ្តាញ Twitter បានលើកឡើងថាតើពិតដែររឺទេដែលរូបមួយសន្លឹកនេះបង្ហាញថា UEFA បានកំណត់ក្រុមដែលត្រូវប្រកួតជាមួយគ្នារួចរាល់មុនការចាប់ឆ្នោត រឺអាចនិយាបានថាជាការរៀបចំទុកជាមុន។

រូបភាពដែលបែកធ្លាយ

ក្នុងរូបភាពបានបង្ហាញក្រុមដែលត្រូវប្រកួតជាមួយគ្នា

Liverpool VS AFC Ajax

Juventus VS FC Porto

Manchester United VS Tottenham Hotspur

FC Barcelona VS Manchester City

ប្រភពបានលើកឡើងថា អ្នកចាត់ការ UEFA បានបង្ហោះរូបភាពនេះដោយអចេតនាក្នុងបណ្តាយសង្គមតែក៏ត្រូវបានលុបចេញវិញភ្លាមៗ ក្នុងក្រដាសមួយសន្លឹកនេះមានចំណងជើងថា UEFA Champion League Quarter Final Draw និងផ្នែកខាងក្រោមបំផុតគឺជាឈ្មោះក្រុមដែលត្រូវប្រកួតជាមួយគ្នា ក្នុងនោះផងដែរតាមបណ្តាញ Twitter របស់កីឡាករ Harry Kane ក៏បានបង្ហោះផងដែរថា​ អ្នកចាត់ការ UEFA បង្ហោះក្នុងបណ្តាញសង្គមដោយអចេតនាមុននឹងគាត់លុបចោលវិញ Spur vs United ពិតជាគួរអោយចាប់អារម្មណ៍ ។

យ៉ាងណាមិញ UEFA Champion League នឹងត្រូវបានចាប់ឆ្នោតជ្រើសដៃគូរប្រកួតរវាងក្រុមទាំង 8 រួមមាន ៖

  1. Liverpool (អង់គ្លេស)
  2. ManChester City (អង់គ្លេស)
  3. Manchester United (អង់គ្លេស)
  4. Tottenham Hotspur (អង់គ្លេស)
  5. Juventus (អ៊ីតាលី)
  6. Ajax (ហូឡង់)
  7. Porto (ព័រទុយហ្គាល់)
  8. Barcelona (អេស្ប៉ាញ)

ការចាប់ឆ្នោតនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 15 ខែមីនា ឆ្នាំ 2019 វេលាម៉ោង 6 ល្ងាចម៉ោងនៅប្រទេសកម្ពុជា តែបើសិនជាការចាប់ឆ្នោតនេះបែរជាការរៀបចំទុកមុនវិញនោះ មានន័យថា UEFA ធ្វើអោយអ្នកគាំទ្រកីឡាបាល់ទាត់ទូទាំងពិភពលោកខកចិត្តជាខ្លាំង តែទោះយ៉ាងណាមតិមួយចំនួ​នលើកឡើងថាវាគ្រាន់តែជាការទាញយកចំណាប់អារម្មណ៍របស់បុគ្គលមួយចំនួនប៉ុន្នោះ ៕

ចុចបង្កើតអាខោន win2888 ដោយមានការភ្នាល់បាល់សំបូរបែប លេង​ចាប់ពី១ដុល្លារ​អាចឈ្នះ ៥ម៉ឺនដុល្លារ៕