ក្រោយការប្រកួតឈ្នះទៅលើក្រុម Bayern Munich កក់កៅអ៊ីឡើងទៅកាន់វគ្គ ៨ក្រុមនោះ មានសារព័ត៌មានជាច្រើនបានចុះផ្សាយ ក្លិបហង្សក្រហម កំពុងបារម្ភខ្លាចបាត់បង់កីឡាករស្បែកខ្មៅសេនីហ្កាល ខណៈដែលក្លិប Real Madrid ស្រេកឃ្លានចង់បានជាង កីឡាករឆ្នើមអេហ្ស៊ីបទៅទៀត នោះ ។
Mohamed Salah កាលពីរដូវកាលមុនបានក្លាយជាប្រធានបទដ៏ក្តៅគគុកលើបណ្តាញគេហទំព័រ ដោយរកបាន ៣២គ្រាប់ ក្នុងចំណោម ៤៤ប្រកួត ហើយកីឡាករដែលមានសក្តានុពលបំផុតមួយទៀតគឺខ្សែបម្រើ Sadio Mane ដោយតាមគ្រាប់បាល់ពីក្រោយរហូតដល់ទៅ ១៧ គ្រាប់ ។
ប៉ុន្តែពេលនេះវាមានភាពប្រែប្រួលហើយ សម្រាប់អ្នកដឹកនាំ Kloop ដោយសបញ្ជាក់តាមរយៈការជួយក្លិបយកឈ្នះ ទៅលើ Bayern Munich ក្នុងលទ្ធផល 3-1 ក្នុងនោះមាន ២គ្រាប់ជាគ្រាប់បាល់របស់ Mane នឹងកំពុងទប់ស្ថានការស្នើសុំទិញពីបណ្តាលក្លិបធំ នៅអេស្ប៉ាញ ។
កាលពីខែវិច្ឆិកា កីឡាករខាងលើបានចុះហត្ថលេខាថ្មីជាមួយក្លិប ប៉ុន្តែហាក់ដូចជាមិនអាចបង្អាក់ចិត្តចង់បានរបស់ អធិរាជស Real Madrid ឡើយ ។
នៅទីនេះ ត្រូវបានសារព័ត៌មានបរទេសជាច្រើនចុះថា មុនហ្ស៊ីដាន់ ចាកចេញពីក្លិបកន្លងទៅ គាត់បានធ្វើការបញ្ជារទិញកីឡាករ សញ្ជាតិសេនីហ្គាល នេះ ដើម្បីចូលរួមលេងជាមួយក្លិបយក្សអេស្ប៉ាញ។
ហើយពេលនេះ ហ្ស៊ីដាន់ ក៏បានវិលត្រលប់ទៅគ្រប់គ្រងវិញ ហើយក៏មានកញ្ចប់ទឹកប្រាក់ក្នុងដៃ ដើម្បីទិញកីឡាក វ័យ ២៦ឆ្នាំរូបនេះផងដែរ ។
ទោះបីជាយ៉ាងនេះក្តី អតីតគ្រូ Dortmund នឹងមិនសូវពិបាកចិត្តឡើយ ដោយដឹងថា កុងត្រារបស់ Mane ដោយចងជាប់ រហូតដល់ឆ្នាំ ២០២៣ ហើយសង្ឈឹមថា កីឡាករស្បែកខ្មៅនេះ អាចរកគ្រាប់បាល់បានច្រើនក្នុងលីកកំពូលអង់គ្លេស ។
ក្រុមហង្សក្រហម នឹងដឹងពីលទ្ធផល ត្រូវប្រកួតក្នុងក្របខណ្ឌយូរហ្វាឆាមពានលីក វគ្គ៨ក្រុម នាថ្ងៃសុកសប្តាហ៍នេះ ៕