មកដល់ពេលនេះកីឡាករខ្សែប្រយុទ្ធ Icardi ដែលមានបំណងចង់ចាកចេញពីក្លឹប Inter Milan នោះនៅតែមិនទាន់បានចូលលេងវិញនៅឡើយចាប់តាំងពីពេលដែលខ្លួនបានបដិសេធមិនព្រមចូលលេងការប្រកួតនៃពានរង្វាន់ Europa League កាលពីខែកុម្ភៈកន្លងទៅ។
ទាំងកុងត្រាថ្មីកីឡាករវ័យ២៦ឆ្នាំរូបនេះក៏បានបដិសេធក្នុងការចចារជាមួយនឹងក្លឹបផងដែរដែលនេះបានក្លាយទៅជាព័ត៌មានដ៏ល្អសម្រាប់ក្លឹបធំៗនៅអ៊ឺរ៉ូបដែលចង់បានរូបគេក្នុងនោះមានដូចជាMan United, Chelseaព្រមទាំង Juventusផង។
គួរបញ្ជាក់ខ្សែប្រយុទ្ធមុតស្រួចរូបនេះបង្ហាញខ្លួនឲ្យក្លឹបប្រមាណជា១៧៩មកហើយជាការប្រកួតក្នុងលីកដោយអាចរកគ្រាប់បាល់បានរហូតទៅដល់១០៩គ្រាប់៕
ប្រែសម្រួល:Lee

