ភ្នំពេញ៖ ហាក់ស្តែងឲ្យឃើញពីបរិបថថ្មី ប្រកបដោយចំណេះដឹង នឹងសីលធម៌ក្នុងការវិត្តន៍ខ្លួនក្លាយជានារីថ្មីម្នាក់ តារាសម្តែងដេននី ក្វាន់ប្រែប្រួលដោយមិនតបតអ្វីវែងឆ្ងាយនោះទេ ដោយបង្ហាញត្រឹមរូបភាពថតបុរាណ ដែលកំពុងធ្វើឲ្យទស្សនិកជនគាំទ្រ នឹងចង់ឃើញនូវការស្លៀក ពាក់បែបនេះ ខណៈដែលសម្រស់កំពុងមានមន្តស្នេហ៍ ។
ក្រោយការរិះគន់ពីលោក តាន់ គីមសួរ តារាសម្តែងដេននី ក្វាន់ មិនបានបញ្ចេញប្រតិកម្មអ្វីនោះទេ តបទៅកាន់បុរសរូបនោះ ប៉ុន្តែបែរជា
បញ្ចេញសកម្មភាព រូបភាពឆ្លុះបញ្ចាំង ពីឈុតប្រពៃណីខ្មែរដ៏ស្រស់ស្អាត ដោយចង់បញ្ជាក់ឲ្យឃើញថា ពីចំណេះដឹង គំរូដ៏ល្អមួយសម្រាប់មហាជន ដទៃទៀត ក្នុងន័យមិនតបត តែសុខចិត្តបង្ហាញរូបភាពវិជ្ជមាន ក្នុងន័យទួលខុសត្រូវខ្ពស់មួយ ដោយទុកឲ្យមហាជនអ្នកកាត់សេចក្តីដោយខ្លួនឯង ។
រូបភាពថតបែបប្រពៃណី ជាច្រើនសន្លឹក ត្រូវបានបញ្ចេញជាហូរហែរ នៅលើផេករបស់ដេននី ក្វាន់ នឹងត្រូវបានគេចែករំលែកយ៉ាងព្រោងព្រាត នឹងសរសើរមិនដាច់ពីមាត់ថាស្អាតណាស់ និងថែមទាំងស្អាតប្លែកតែម្តង ស្រីស្អាតស្លៀកយ៉ាងម៉េចក៏ស្អាតដែរ ។
បើតាមប្រភពស្និទ្ធនឹងតារាសម្តែងរូបនេះបានបញ្ជាក់ថា គ្មានអ្វីគាត់ត្រូវតបតនោះទេ អ្វីៗបានស្តែងឲ្យឃើញរូបរាល់ហើយ អ៊ីចឹងទុកឲ្យមហាជនកាត់សេច ក្តី វែកញែករកខុសត្រូវជូនទៅចុះ ព្រោះថាអ្វីដែលដេននី ក្វាន់ កំពុងឈឺក្បាលបំផុតខ្លាចមុខជំនួញមិនដើរទៅមុខនោះទេ ហើយក៏គ្មានអ្វីត្រូវលើក នឹងបរិយាយតបទៅរឿងទាំងនោះដែរ៕


